-
តើការចុះឈ្មោះនេះ នឹងមិនមានការគិតកម្រៃដែរទេឬ?
ជាការពិតណាស់ ការចុះឈ្មោះនេះនឹងមិនមានគិតកម្រៃអ្វីទាំងអស់ ហើយលោកអ្នកអាចរកប្រាក់ចំណូលបានយ៉ាងងាយស្រួល!
-
តើនឹងមានការរឹតបន្តឹងទៅលើម៉ូឌែលណាមួយដែលត្រូវបានចុះឈ្មោះ ក្នុងកម្មវីធី Flare Ad ដែរឬទេ?
មិនមានការរឹតបន្តឹងជាពិសេសណាមួយឡើយ លោកអ្នកអាចចុះឈ្មោះដោយសេរី និងងាយស្រួលនៅក្នុងទំរង់ឯកសារបំពេញ
-
តើនឹងមានការរឹតបន្តឹងទៅលើការចុះឈ្មោះអ្នកបើកបរដែលឬទេ?
មិនមានការរឹតបន្តឹងជាពិសេសណាមួយឡើយ លោកអ្នកអាចចុះឈ្មោះបានតាមធម្មតាយ៉ាងងាយស្រួល ដោយផ្ញើររូបថតប័ណ្ណបើកបររបស់លោកអ្នក តាមរយៈទំរង់ងកសារបំពេញ
-
តើខ្ញុំអាចធ្វើការកែរតម្រូវប្រវិត្តិរូបនៃការបើកបរខ្ញុំបានទេ?
បាន អ្នកអាចកែរតម្រូវវា គ្រប់ពេលវេលាតាមរយៈទំរង់ឯកសារបំពេញ
-
តើខ្ញុំគួរធ្វើដូចម្តេច នៅពេលដែលប័ណ្ណបើកបរ ម៉ូឌែលរថយន្ត ឬព័ត៌មានផ្សេងៗរបស់ខ្ញុំត្រូវបានកែតម្រូវ?
សូមធ្វើអោយប្រាកដថាការកែរតម្រូវនូវរាល់ព័ត៌មានដែលបានផ្លាស់ប្តូរ គឺធ្វើចេញពីគណនីដែលមាននៅក្នុងការដាក់ពាក្យស្នើរសុំ។ ប្រសិនបើវាមានភាពខុសគ្នាពីពត៌មាននៅក្នុងពេលចុះឈ្មោះ នោះអ្នកនឹងមិនអាចធ្វើការជ្រើសរើសនូវយុទ្ធនាការប្រម៉ូសិនណាមួយបានឡើយ។
-
តើទិន្នន័យរបស់ខ្ញុំមានសុវត្ថិភាពដែរឬទេ?
ចាស/បាទ ពួកយើងនឹងមិនបញ្ចេញនូវព័ត៏មានណាមួយរបស់អ្នកទៅក្រៅឡើយ។
-
ហេតុអ្វីបានជាអ្នកចាំបាច់ទទួលយកនូវព័ត៌មានដែលទាក់ទងនឹងGPS?
យើងអាចគណនាបាននូវចំនួនមនុស្សដែលបានឃើញរថយន្តរបស់អ្នកដោយផ្អែកលើ GPS និងព័ត៌មានចរាចរណ៍។
-
ខ្ញុំចង់បោះបង់ចោលភាពជាសមាជិក
អ្នកអាចបោះបង់ចោលបាននៅពេលណាមួយភ្លាមៗបន្ទាប់ពីយុទ្ធនាការរបស់អ្នកបានបញ្ចប់។
-
តើរថយន្តរបស់ខ្ញុំនឹងត្រូវមានស្នាមឆ្កូតតាមរយៈការបិទស្ទឹកគ័រដែរឬទេ?
ផ្ទំាងស្ទីកគ័រដែលពួកយើងផ្តល់អោយ មិនធ្វើឱ្យប៉ះពាល់ដល់រថយន្តរបស់លោកអ្នកឡើយ។ លើសពីនេះទៀតពួកយើងប្រើប្រាស់ស្ទីកគឹរ ដែលងាយស្រួលក្នុងការបក។
-
តើខ្ញុំអាចជ្រើសរើសការផ្សាយពាណិជ្ជកម្មណាមួយដែលសាកសមនឺងឡានរបស់ខ្ញុំបានទេ?
ប្រាកដណាស់! អ្នកអាចជ្រើសរើសការផ្សាយពាណិជ្ជកម្មណាមួយដែលលោកអ្នកពេញចិត្តចេញពីបញ្ជីយុទ្ធនាការ។
-
តើខ្ញុំអាចរកប្រាក់ចំណូលបានទេប្រសិនបើខ្ញុំបើកឡានទៅក្រៅប្រទេសថៃ?
វាស្របច្បាប់ទៅបានតែនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ។
រយៈចំងាយធ្វើដំណើរក្រៅប្រទេសថៃនឹងមិនអាចយកមកគិតដើម្បីប្តូរជាលុយបាតឡើយ។
-
តើខ្ញុំអាចរកចំណូលបានប៉ុន្មាន?
អ្នកអាចរកប្រាក់បានប្រហែល ២០០០ - ៥០០០ បាតក្នុងមួយខែ។
ទោះយ៉ាងណាក៏ដោយវាអាស្រ័យលើអ្នកផ្សាយពាណិជ្ជកម្មដែលអ្នកត្រូវបានគេផ្គូរផ្គងជាមួយ ក៍ដូចជាទំហំនិងប្រភេទនៃការផ្សាយពាណិជ្ជកម្មដែលគេយកមកដាក់លើឡានរបស់អ្នក។
-
តើខ្ញុំអាចបោះបង់សមាសភាពជាសមាជិកក្នុងកំឡុងពេលយុទ្ធនាការបានដែរឬទេ?
សូមទាក់ទងមកកាន់កម្មវិធី Flare ជាមុនសិន។ យើងនឹងពន្យល់ពីលំដាប់លំដោយនៃការលុបចោល។
-
តើខ្ញូំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំជួបឧប្បត្តិវហេតុកំឡុងពេលខ្ញុំនៅក្នុងយុទ្ធនាការនៅឡើយ?
សូមរាយការណ៍ជាបន្ទាន់ទៅកម្មវិធីFlare។ ទោះបីជាវាអាចនឹងមានភាពចាំបាច់ធ្វើការផ្លាស់ប្តូរស្ទីកគឹរសិន ក្នុងករណីយុទ្ធនាការនៅតែអាចបន្តទៅមុខបានក៍ដោយ សូមមេត្តាប្រាប់ឱ្យខ្ញុំដឹងពីព័ត៌មានលំអិតជាមុនសិន។
-
តើធ្វើដូចម្តេចទៅ ប្រសិនបើស្ទីកគឹរ របក/បាត់/ជ្រុះ?
សូមរាយការណ៍ជាបន្ទាន់ទៅកម្មវិធីFlare។ បើចាំបាច់
យើងនឹងផ្លាស់ប្តូររបស់ថ្មីអោយអ្នកភ្លាមៗ។
-
តើស្ទីកឃ័រអាចបិទជាប់បានរយៈពេលប៉ុណ្ណាដែរ?
ស្ទើរតែគ្រប់ស្ទីកគឹរគឺមានគុណភាពប្រើប្រាស់បានប្រហែលពី២ទៅ៦ឆ្នាំ។
ប៉ុន្តែការផ្សាយពាណិជ្ជកម្ម នឹងត្រូវយកទៅបិទត្រឹមតែរយៈពេលនៃយុទ្ធនាការដែលតម្រូវទៅអោយអ្នកតែប៉ុណ្ណោះ។
-
តើវាពិបាកក្នុងការថែទាំឡានដែលត្រូវបានយកទៅបិតទេ?
អត់ទេ ផ្ទុយទៅវិញ វានឹងជួយការពាររថយន្តរបស់អ្នកពីស្នាមឆ្កូតផ្សេងៗ។
-
តើត្រូវការរយៈពេលប៉ុន្មានដើម្បីដាក់បិតស្ទីកគឹរនៅលើឡាន?
វានឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងតិច ៥ នាទី។
ប៉ុន្តែវាក៍អាស្រ័យលើទំហំផ្ទាំងបិទនិងផ្ទៃដែលត្រូវយកវាទៅបិទផងដែរ។
-
ខ្ញុំរកសំណួរដែលចង់សួរនៅទីនេះមិនឃើញទេ
សូមធ្វើការទាក់ទងមកពួកយើងតាមរយៈគេហទំព័រ។